សន្និសីទកាសែតស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នឹងធ្វើនៅថ្ងៃស្អែក

21-04-2020 4:59 pm 253
លោកផៃ ស៊ីផាន់ អ្នកនាំពាក្យរាជរដ្ឋាភិបាល

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០​នាទី ស្អែក​នេះ នឹង​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​ស្ដ​ពី “​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​” នៅ​ជាន់​ផ្ទាល់​ដី សាលប្រជុំ​B នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ នេះ​បើ​យោងទៅតាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​សន្និសីទ​នេះ មាន​គោលបំណង និង​វិសាលភាព ដើម្បី​បង្ហាញជូន​សាធារណជន​ឲ្យបាន​ដឹង និង​យល់​ច្បាស់ ពី​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិ​សា្ថន​ផងដែរ​។ វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម គឺ​លោក​ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​៕

ព័ត៌មានផ្សេងទៀត