ចាប់ពី​ថ្ងៃ​ទី​២៣-២៨ មេសា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស​

21-04-2020 10:14 am 515

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២០ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២០ ដោយ​បញ្ជាក់​ថា ជ្រលង​សម្ពាធ​ទាប អូសបន្លាយ​លើ​កម្ពុជា​ជាមួយ​និង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​។​

​តាមរយៈ​សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២០ ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយប៉ាយ​ជា​លំដាប់ នៅក្នុង​ក្របខ័ណ្ឌ​លើ​ផ្ទៃ​ប្រទេស ខណៈ​ធាតុអាកាស​ក្ដៅ​នឹង​អាច​ចុះថមថយ​មួយកម្រិត​។​

​ក្រសួង​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់​រាប‌ឦសាន និង​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​៕

ព័ត៌មានផ្សេងទៀត