សាធារណ​មតិ គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការប្រើប្រាស់​ថវិកា​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩

20-04-2020 6:46 pm 1650

​អ្នកតាមដាន​ស្ថានការណ៍​សង្គម បាន​គាំទ្រ​ចំពោះ​ការប្រើប្រាស់​ថវិកាជាតិ និង​ពី​សប្បុរសជន ក្នុង​ការទប់ស្កាត់ និង​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកស្រី​យក់ សម្បត្តិ បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ក្រសួង​សុខាភិបាល បាន​ទទួល​ថវិកា​ជាតិ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សរុប​ទាំងអស់​បាន ៤​លាន ៥​សែន​ដុល្លារ។ ក្រសួង​បាន​ប្រើប្រាស់ សម្រាប់​ទិញ​សម្ភារ​បរិក្ខា​ផ្គត់ផ្គង់ ដើម្បី​ជួយ​ដល់​គ្រប់ ២៥​ខេត្ត​-​ក្រុង និង​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យ​ចាក់អង្រែ​។

ដោយឡែក ថវិកា​ទី​២ គឺ​ជា​ថវិកា​របស់​សប្បុ​រ​សជន តាមរយៈ​ការអំពាវនាវ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ទទួលបាន​ថវិកា​សរុប ១៣​លាន​ដុល្លារ ក្នុងនោះ ក្រសួង​បាន​ប្រើប្រាស់​អស់​ប្រមាណ ៥​លាន​ដុល្លារ ក៏ប៉ុន្តែ មិនទាន់​បាន​បូក​ជាមួយ​ថវិកា ១​លាន​ដុល្លារ ដែល​បាន​ផ្ទេរ ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ទ្រទ្រង់ ក្នុង​ការផ្គត់ផ្គង់​ព្យាបាល ធ្វើតេស្ត​ដល់​កម្មករ ដែល​ត្រឡប់​មក​ភ្នំពេញ​វិញ​។ ជា​បន្ត​សូម​

ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ​៖ 

 ពាក្យគន្លឹះ  ថវិកាសប្បុរសកូវីដ

ព័ត៌មានផ្សេងទៀត