ក្លឹប​បាល់ទាត់​​ចិន​មួយ​​ចំណាយ​១.៧​​ពាន់​លាន​ដុល្លារ​​សង់​កីឡដ្ឋាន​​ធំ​បំផុត​ក្នុង​លោក​

19-04-2020 9:01 pm 2123
រូបភាពគំរូ​នៃកីឡដ្ឋានបាល់ទាត់របស់ក្លឹប​Guangzhou Evergrande​ដែលកំពុងសាងសង់

​ដោយសារតែ​ការ​រឹតត្បិត​ដើម្បី​កាត់បន្ថយ​ការ​រាត្បា​ត​វីរុស​កូរ៉ូ​ណានៅ​ក្នុងប្រទេ​សចិន ត្រូវបាន​ដកចេញ​បន្ដិច​ម្ដងៗ ក្លឹប​បាល់ទាត់​របស់​ចិន​មួយ​បាន​ងាក​ទៅ​បំពេញ​មហិច្ឆតា​របស់ខ្លួន​តាម​គ្រោងទុក​។ នោះ​គឺ​ការកសាង​កីឡដ្ឋាន​បាល់ទាត់​មិន​ធ្លាប់មាន​ក្នុង​លោក​។ ក្លឹប​បាល់ទាត់​Guangzhou Evergrande បានប្រកាស​ចាប់ផ្ដើម​កា​រ​សាងសង់​កីឡដ្ឋាន ដែល​អាច​ផ្ទុក​មនុស្ស​បាន​១០​ម៉ឺន​នាក់ ហើយនឹង​ក្លាយជា​កីឡដ្ឋាន​បាល់ទាត់​ធំ​បំផុត​ក្នុង​ពិភពលោក​។ 

​កីឡដ្ឋាន​រចនា​ឡើង​មាន​រាង​ផ្កាឈូក គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន​១២​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​១.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ កីឡដ្ឋាន​បានចាប់ផ្ដើម​ការសាងសង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២២ ជាមួយនឹង​គោលដៅ​ក្លាយជា​និមិត្ដសញ្ញា​ថ្មី​លំដាប់​ពិភពលោក និង​ជា​និមិត្ដរូបដ៏​សំខាន់​មួយនៃ​វិស័យ​បាល់​ទាត់ចិន​ឆ្ពោះទៅកាន់​ពិភពលោក​៕ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត