ផឹកស្រា​ច្រើន​ធ្វើឲ្យ​ក្បាលពោះ​កាន់តែរីក​ធំ​ទៅៗ

16-04-2020 6:08 pm 958

គ្រឿងស្រវឹង កាលណាពិសាច្រើនពេក ក្រៅពីធ្វើឲ្យប៉ះពាល់ដល់សុខភាព បង្កជាជំងឺ វាក៏ជះឥទ្ធិពលអវិជ្ជមាន លើសម្រស់ក្បាលពោះរបស់អ្នកផងដែរ។ ហេតុអ្វី​បានជា​ផឹកស្រា​ច្រើន ធ្វើឲ្យ​ក្បាលពោះ​របស់អ្នក​កាន់តែរីក​ធំ​ទៅៗ ? ទីមួយ ដោយសារតែ​ជាតិ​អាល់​កុល ដែល​អ្នក​បាន​ផឹក​ចូលក្នុង​ពោះ​នោះ មិន​អនុញ្ញាតឲ្យ​ដំណើរការ នៃ​ការរំលាយ​អាហារ​ប្រព្រឹត្ត​ទៅដោយ​លូន​ឡើយ​។ កាលណា អាហារ​មិន​អាចរំលាយ​បាន​ត្រឹមត្រូវ ឲ្យក្លាយ​ជា​សារធាតុចិញ្ចឹ​ម បញ្ជូនទៅ​គ្រប់​កន្លោះ​កន្លៀ​តនៃ​រាងកាយ​នោះទេ មិនល្អ​សម្រាប់​សុខភាព​ឡើយ​។ 

​ទី​ពីរ នៅក្នុង​ស្រា​ដែល​អ្នក​ផឹក​ក៏មាន​កាឡូរី​ដែរ​។ កាឡូរី​យ៉ាងច្រើន​ដែលមាន​នៅក្នុង​ស្រា គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើឲ្យ​មានខ្លាញ់​កកកុញ​នៅ​ក្បាលពោះ នៅពេលដែល​អ្នក​ផឹក​វា​ច្រើនពេក​ជាប្រចាំ​។ ស្រា​បៀរ ស្រា​និង​ភេសជ្ជៈ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវបាន​ផលិត​ចេញពី​ជាតិ​ស្ករ និង​អាមីដុង​។ ដូច្នេះហើយ ទើប​ធ្វើឲ្យ​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង តែងតែ​ឡើង​ទម្ងន់​ជា​ញឹកញាប់​។ នៅពេលដែល​អ្នក​ផឹកស្រា​មួយ​កែវ​ហើយ​មួយ​កែវ​ទៀត អ្នក​អាច​ពិចារណា​ថា តើ​ស្រា​សំខាន់​ជាង ឬ​សុខភាព ឬ​ក្បាលពោះ​របស់​អ្នក​សំខាន់​ជាង​៕

 ពាក្យគន្លឹះ  សម្រស់គ្រឿងស្រវឹង

ព័ត៌មានផ្សេងទៀត