២​ខែ​ដំបូង​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ទុន​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ​

16-04-2020 4:46 pm 407

​គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់ ដែល​បាន​អនុម័ត ដោយ​រដ្ឋាភិបាល មាន​ចំនួន​ទឹកប្រាក់ ១.៩៩ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង ឆ្នាំ​២០២០​នេះ បាន​កើនឡើង​យ៉ាងខ្លាំង ចំនួន​៤៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​ជា​វិស័យ​អភិវឌ្ឍន៍​លំនៅដ្ឋាន​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​គួរបញ្ជាក់​ថា ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ភាគច្រើន​គឺជា​ការចូលរួម​វិនិយោគ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អចលនទ្រព្យ​អន្តរជាតិ មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ចំនួន​១៨ ដែល​ក្នុងនោះ ការវិនិយោគ​មកពី​ប្រទេស​ចិន ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​១ ប្រទេស​កូរ៉េ ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​២ ប្រទេស​ជប៉ុន​ស្ថិត​លំដាប់​ថ្នាក់​លេខ​៣ ខណៈ​អ្នកវិនិយោគ​ក្នុងស្រុក ក៏​បាន​បណ្តាក់​ទុន​យ៉ាងច្រើន​ផងដែរ ដោយ​ភាគច្រើន​ផ្តោត​សំខាន់​លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត