iPhone​​និង​MacBook​​ជំនាន់​ក្រោយ​​អាច​នឹង​​សាក​ថ្ម​ឲ្យ​គ្នា​​បាន​ដោយ​មិន​ប្រើ​ខ្សែ​

15-04-2020 6:15 pm 347
ទូរស័ព្ទiPhone​និង​MacBook​

​ទូរស័ព្ទ​iPhone​ឬក៏​MacBook​ជំនាន់​ក្រោយ អាច​នឹង​សាក​ថ្ម​ឲ្យ​គ្នា​ទៅវិញទៅមក​បាន ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​នោះទេ​(wirelessly charge)​។ យោងតាម​ប៉ាតង់​ថ្មី​ដែល​ស្នើសុំ​កាលពី​ចុងឆ្នាំ​២០១៩ ក្រុមហ៊ុន​Apple​កំពុង​សម្លឹងមើល​ការ​អនុវត្ដ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ​Android​អាច​ធ្វើបាន​អ៊ីចឹង​ដែរ​។ ទូរស័ព្ទ​iPhone​និង​Apple Watch អាច​សាក​ថ្ម​ពី​MacBook​បាន​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ ខណៈ​MacBook​ក៏​អាច​សាក​ថ្ម​ពី​ទូរស័ព្ទ​iPhone​បាន​ដូចគ្នា​។ យ៉ាងណាមិញ​ចំពោះ​ការ​ដំណើរការ​ដោយ​របៀប​ណា​នោះ នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​ទេ ប៉ុន្ដែ​វា​ត្រូវបាន​ចាត់ទុកជា​គំនិត​ដ៏​ល្អ​មួយ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន​Apple បានលើកឡើង​ពី​បច្ចេកវិទ្យា​នេះ​។ ក្រុមហ៊ុន​ក៏​ធ្លាប់​ដាក់​ពាក្យសុំ​ប៉ាតង់​កាលពី​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៥ សម្រាប់​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ដែរ​៕ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត