សន្និសីទ​កាសែត​ស្ដីពី ”​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​”​នឹង​ធ្វើ​នៅ​ថ្ងៃស្អែក​

15-04-2020 3:09 pm 687
លោកផៃ ស៊ីផាន់ អ្នកនាំពាក្យរាជរដ្ឋាភិបាល

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង ៩៖៣០​នាទី​ព្រឹក នឹង​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​ស្ដីពី ”​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​” នៅ​ជាន់​ផ្ទាល់​ដី សាលប្រជុំ​B នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ នេះ​បើ​យោងទៅតាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃ​ទី​១៥​មេសា​នេះ​។​

​គួរបញ្ជាក់​ថា សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលបំណង បង្ហាញ​ជូន​សាធារណជន​ឲ្យបាន​យល់​ច្បាស់ ពី​សកម្មភាព សមិទ្ធផល និង​ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​ព័ត៌មាន ក្នុងទិសដៅ​ស្នូល ជំរុញ​គោលនយោបាយ​អភិបាលកិច្ច​ល្អ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។ វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម គឺ តំណាង​របស់​រដ្ឋលេខាធិការដ្ឋា​នអាកាស​ច​រ​ស៊ីវិល​៕

ព័ត៌មានផ្សេងទៀត