អាមេរិក​អះអាងថា​អ្នកវិទ្យាសាស្ត្រ​ខ្លួន​កំពុង​ពន្លឿន​ការស្រាវជ្រា​វវ៉ាក់សាំង​កូវី​ដ​-១៩

15-04-2020 10:19 am 1041

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ស្ថានទូតស​ហរ​ដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤​មេសា បានបញ្ជាក់​ថា ក្រុមហ៊ុន​ដៃគូ​អាមេរិក​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​នេះ​លើ​មនុស្ស ដែល​ជា​ជំហាន​សំខាន់​មួយ​ទៅរក​ការបង្ហាញ​ឲ្យឃើញ​ថា ឱសថ​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ 

​ទន្ទឹមនឹងនេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន​ខ្លះ​ទៀត​របស់​សហរដ្ឋអាមេរិក កំពុងតែ​រក​វិធី​ថ្មីៗ ក្នុង​ការ​កំណត់​លើ​ការប្រើប្រាស់ និង​បញ្ជូន​វ៉ាក់សាំង នៅ​គេ​ពេល​ផលិត​បាន​សម្រាប់​ប្រើប្រាស់​។ មិនតែប៉ុណ្ណោះ​អ្នកវិទ្យាសាស្ត្រ​នៅ​តាម​ក្រុមហ៊ុន និង​សាកលវិទ្យាល័យ​របស់​ស​ហ​រដ្ឋ​អាមេរិក អាច​បង្រួម​ការស្រាវជ្រាវ​របស់គេ ដែល​តាម​ធម្មតា ត្រូវការ​ពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ ឲ្យមក​ត្រឹម​រាប់​សប្តាហ៍​វិញ​។ 

​លើសពីនេះ ស្ថានទូត​សហរដ្ឋអាមេរិក ក៏​បាន​បញ្ជាក់បន្ថែម​ថា ការងារ​នេះ​ទទួល​បាន​ការ​ជម្រុញ​បន្ថែម នៅពេល​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​ឲ្យទៅ​ជា​ច្បាប់ នូវ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ៨,៣​ពាន់​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​មេ​រោគកូ​វីដ​-១៩​ថ្មី​៕

ព័ត៌មានផ្សេងទៀត