ទូតចិនប្រកាសថា វ៉ាក់សាំងសម្រាប់ជំងឺកូវីដឈានដល់ដំណាក់កាលទី២ហើយ

15-04-2020 8:50 am 1141

ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះបានប្រកាសឲ្យដឹងថា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺ COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយ លោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវ វេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្ត យោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

ស្របពេល ប្រកាសនេះបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក ក៏បានប្រកាសថានេះគឺជាវ៉ាក់ សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ ព្យាបាលជំងឺលើកទី២៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត