អាហារ​សម្រាប់​កាត់បន្ថយ​ទម្ងន់​

14-04-2020 6:39 pm 389

​រូបរាង​ធាត់​មិនមែន​ជាទី​ពេញចិត្ត របស់​នារី​សម័យថ្មី​នោះទេ ដូច្នេះ​ទើប​នារីៗ​ខិតខំ​ហាត់ប្រាណ​សម្រក​ទម្ងន់ តែ​ការ​ហាត់ប្រាណ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ ត្រូវ​កំណត់​ពី​របប​អាហារ​ដែល​គួរ​បរិភោគ ទើបបាន​ទៅដល់​គោលដៅ​ដែល​អ្នកត្រូវការ​។ ចៀសវាង​ទទួលទាន ប្រភេទ​អាហារ​ដែល​រុញឲ្យ​ឆាប់​ធាត់ និង​គួរ​ទទួលទាន​អាហារ​ខាងក្រោម​នេះ មុនពេល​ទទួលទាន​អាហារ​ប្រចាំថ្ងៃ ដើម្បី​កុំឲ្យ​មានអារម្មណ៍​ស្រេកឃ្លាន​ខ្លាំងពេក​។ អាហារ​ទាំងនោះ​រួមមាន​៖

​សូកូឡា ឬ​នំឃុក​គី (Cooky) ៖ គួរ​ទទួលទាន​ទ្រាប់​ពោះ មុនពេល​ទទួលទាន​អាហារ​ជា​ប្រចាំថ្ងៃ​ទាំងបី ពេល ពីព្រោះ​វា​អាចជួយ​ឲ្យ​ឆាប់​ឆ្អែត និង​ទទួលទាន​អាហារ​ទាំងនោះ​បាន​តិច​។​

​សណ្តែក ៖ ក្រុម​ពួក​សណ្តែក​មួយ​ភាគ​ធំ មាន​សារជាតិ​អាច​ជួត​រម្ងាប់​អ័រម៉ូន​ប្រភេទ ធ្វើឲ្យ​រាងកាយ​ស្រេកឃ្លាន​អាហារ​ម្យ៉ាង​ឈ្មោះ Cholecystokinin (CKK)​។ ការ​ទទួលទាន​អាហារ​សណ្តែក ពិសេស សណ្តែក​មានឈ្មោះ Pinenate និង​អាល់ម៉ង់ (almond) នៅ​អាចជួយ​រាំងស្ទះ ការ​ស្រូប​ទាញ​សារជាតិ​ខ្លាញ់ ក្នុង​រាងកាយ​ដែលមាន​ចំណែក​ធំ ក្នុងការ​បញ្ចុះទម្ងន់​ទៀតផង​។​

​ផ្លែ​ប៉ោម ៖ ផ្លែ​ប៉ោម​មួយ​ផ្លែ  ផ្តល់​ថាមពល​ខ្ពស់ជាង​ផ្លែ​ទំពាំងបាយជូ​រ និង​ផ្លែក្រូច​ទៅទៀត ដែល​ថាមពល​ទាំងនេះ ជំរុញឲ្យមាន​អាម្មណ៍​ឆាប់​ឆ្អែត និង​ឆ្អែត​នឹង​ពោះ​បានយូរ​។​

​អាហារ​ក្តៅៗ ៖ សីតុណ្ហភាព​អាហារ​ដែល​ខ្ពស់ នឹង​ជួយ​ធ្វើឲ្យ​ការស្រេកឃ្លាន​អាហារ​ថយចុះ និង​បើសិន​បានចិបតែ​ពណ៌​បៃតង​បន្តិចបន្តួច ចូលក្នុង​ពោះ​ផង នឹង​ជួយ​ជំរុញ​ឲ្យ​ចលនាការ​ដុតបំផ្លាញ​អាហារ​ក្នុង​រាងកាយ កាន់តែ​ប្រសើរឡើង​៕​ប្រភព​៖antkh

 ពាក្យគន្លឹះ  សម្រស់សម្រកទម្ងន់

ព័ត៌មានផ្សេងទៀត