អ្នកទេសចរ​​​​រំលោភ​ច្បាប់​​បិទ​ប្រទេស​​នៅ​ឥណ្ឌា​ត្រូវ​​​​បង្ខំឲ្យ​សរសេរ​​ពាក្យ​​សុំទោស​​៥០០​ដង​

13-04-2020 9:03 am 560
អ្នកទេសចរដែលដើរកម្សាន្ដ​នៅឥណ្ឌា

​អ្នកទេសចរ​បរទេស​ចំនួន​១០​នាក់​ដែល​បំពាន​ច្បាប់ បិទ​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ឥណ្ឌា​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ត្រូវ​ទទួលពិន័យ​ឲ្យ​សរសេ​រពាក្យ “I am so sorry” ឬ “​ខ្ញុំ​សុំទោស​” ចំនួន​៥០០​ដង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ឥណ្ឌា​បានប្រកាស​បិទ​ប្រទេស​ទាំងស្រុង​កាលពី​ចុង​ខែមីនា ដោយ​មិន​អនុញ្ញាតឲ្យ​ប្រជាជន​ចេញ​ក្រៅ​ដាច់ខាត គឺ​ត្រូវ​ស្នាក់នៅ​តែ​ក្នុងផ្ទះ​ប៉ុណ្ណោះ លើកលែងតែ​ចេញ​ទិញ​គ្រឿងទេស​ឬ​ថ្នាំពេទ្យ​។ 

​ប៉ូលិស​និយាយថា​មាន​អ្នកទេសចរ​បរទេស​ជាង​៧០០​នាក់ មកពី​អាមេរិក អូស្ដ្រាលី ម៉ិក​ស៊ិក និង​អ៊ីស្រាអែល ស្នាក់នៅ​ក្នុង​តំបន់​ដែល​ត្រូវដាក់​បម្រាម បាន​រំលោភ​លើ​ច្បាប់​នេះ​។ ដូច្នេះ​ពួកគេ​នឹងត្រូវ​ទទួលពិន័យ​រៀងៗ​ខ្លួន​ជា​បន្ដបន្ទាប់​ចំពោះ​អ្វីដែល​បានធ្វើ​៕ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត