មន្ទីរ​កសិកម្ម​​ត្រូវ​ចាត់វិធានការណ៍​ឲ្យបាន​ម៉ឹងម៉ាត់​​ក្នុង​ការទប់ស្កាត់​ការ​លួច​នាំចូល​សត្វ​-​សាច់​ដោយ​ខុសច្បាប់​​

10-04-2020 11:27 am 178

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​លិខិត​បាន​ដាក់ចេញ​វិធានការ​ជំរុញ​ការងារ បង្កបង្កើនផល​កសិកម្ម​នៅក្នុង​រដូវវស្សា ឆ្នាំ​២០២០ ដែល​នឹង​ឈានចូល​មកដល់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក៏ដូចជា​ការត្រៀម​បម្រុង​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ ក្នុងស្ថានភាព​ដែលមាន​ផលប៉ះពាល់ ជា​សកល​បង្កដោយ​វីរុស​កូវី​ដ​-១៩ ។​

​វិធានការ​ដែល​បាន​ដាក់ចេញ​នោះ​រួមមាន ការដាក់ឲ្យ​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ត្រូវធ្វើ​ការប៉ាន់ស្មាន​បរិមាណ​ស្រូវ អង្ករ ដែលមាន​នៅក្នុង​ស្ដុក ទាំង​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ ទាំង​ក្នុង​សហគមន៍ គ្រួសារ​កសិករ ដើម្បី​ព្យាករណ៍​អំពី​តុល្យភាព ស្បៀង​ច្បាស់លាស់ ក្នុង​ឆ្នាំ​២០២០២​នេះ ព្រមទាំង​សិក្សា​វាយតម្លៃ​លើ​ផ្ទៃដី ដែលមាន​សក្ដានុពល​ក្នុង​ការដាំដុះ​បន្លែរ និង​បរិមាណ​ផល​បន្ថែម​ដែល​អាច​រក្សាបាន​ស្ថេរភាព​ស្បៀង ដោយ​សហការ​ជាមួយ នាយកដ្ឋាន​ផែនការ និង​ស្ថិតិ រួមជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ រាជធានី​-​ខេត្ត​។​

​ជាមួយគ្នានេះ​អគ្គនាយដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវធ្វើ​ការប៉ាន់ប្រមាណ តម្រូវការ​សត្វ សាច់ និង​ការផ្គត់ផ្គង់​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​មាន​មូលដ្ឋាន ជំរុញ​ការ​ចិញ្ចឹមសត្វ ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិត ផ ល​សត្វ​។ ជាពិសេស​ការ​បំផុស ចលនា​ចិញ្ចឹមសត្វ ឲ្យបាន​ផុសផុល​តាម​គ្រប់រូប​ភាព ដូចជា​ការចិញ្ចឹម​ស ត្វដែ​លមាន​វដ្ដ​ផលិកម្ម​ខ្លី ដោះស្រាយ​ឲ្យបាន​ទាន់ពេលវេលា ក្នុង​បរិការណ៍​បច្ចុប្ន្បន្ន ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​ឯកជន​និង​សហគមន៍​កសិកម្ម ដើម្បី​និរន្តរភាព​សន្តិសុខ​ស្បៀង​។ ទន្ទឹមនឹងនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​ចាត់វិធានកា​រណ៍ ឲ្យបាន​ម៉ឹងម៉ាត់ ក្នុង​ការទប់ស្កាត់​ការ​លួច​នាំចូល សត្វ​-​សាច់​ដោយ​ខុសច្បាប់ ការរីក​រាលដាល​នៃ​ជំងឺ​សត្វ​ជាយថាហេតុ ដែល​អាចជា​បន្ទុក​មួយ​ទៀត បន្ថែម​លើ​ហានិភ័យ​បណ្ដាលមកពី​វីរុស​កូវី​ដ​-១៩ នា​កាលៈទេសៈ​បច្ចុប្បន្ននេះ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ដោយឡែក​ចំណុច​ចុងក្រោយ​គឺ​រដ្ឋបាល​ជលផល ត្រូវធ្វ​ការប៉ាន់ស្មានត​ម្រូ​វ​ការ និង​ការផ្គត់ផ្គង់​ផល​នេសាទ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់ សម្រាប់​ប្រើប្រាស់​ក្នុងស្រុក រក្សាបាន​ស្ថិរភាព​តម្លៃ​ទីផ្សារ និង​បរិមាណ​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ ៕

 

 

 

ព័ត៌មានផ្សេងទៀត