ពលរដ្ឋខ្មែរដែលជាប់នៅប្រទេសថៃ ត្រូវអនុញ្ញាតឲ្យស្នាក់នៅបន្តដោយគ្មានការផាកពិន័យ

09-04-2020 3:57 pm 1258

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលជាប់នៅក្នុងប្រទេសថៃ ព្រោះតែការរឹតត្បិតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រាជរដ្ឋាភិបាលថៃបានសម្រេចអនុគ្រោះដល់ពលរដ្ឋខ្មែរ អាចបន្តស្នាក់នៅជាបណ្ដោះអាសន្នដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ធ្វើដំណើរទៅស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ថៃនោះទេ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចេញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សម្រាប់ពលរដ្ឋដែលប្រើប្រាស់ទិដ្ឋាការប្រភេទទេសចរ១៤ថ្ងៃ និងទិដ្ឋការផ្សេងៗ ហើយបានផុតសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣០ ខែមេសា ដោយមិនមានការផាកពិន័យ។ 

ជាមួយគ្នានេះពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនចូលក្នុងប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅ រហូតដល់ពេលព្រំដែនបើកឡើងវិញ បន្ទាប់មកត្រូវចាកចេញពីប្រទេសថៃ យ៉ាងយូរបំផុត៧ថ្ងៃ។ ចំណែកអ្នកដែលប្រើប្រាស់ទិដ្ឋាការស្នាក់នៅ ក្នុងរយៈពេលវែង អាជ្ញាធរថៃតម្រូវឲ្យទៅដាក់ពាក្យស្នើសុំបន្តសុពលភាពការស្នាក់នៅ នៅការិយាល័យអន្តោប្រវេសន៍ថៃដដែល៕ 

 ពាក្យគន្លឹះ  ស្ថានទូតកម្ពុជានៅថៃ

ព័ត៌មានផ្សេងទៀត