រាជរដ្ឋាភិបាល​នឹង​សង​៥​ថ្ងៃ​វិញ​ក្រោយ​ប្រទេស​ឆ្លង​ផុត​កូវី​ដ​-១៩

08-04-2020 7:18 pm 458

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា ​នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​លើ​ក​ថ្ងៃ​ឈប់សម្រាក​ហើយ ដូច​បាន​ចែង​ច្បាស់​នៅក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី ៨ មេសា ២០២០​។​ ​រាជរដ្ឋាភិបាល​នឹង​សង​៥​ថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​វិញ នៅពេលណា​ដែល​ប្រទេសជាតិ​បាន​ឆ្លង​រួចផុត​ពី​ជំងឺ​កូវី​ដ​-១៩​។​

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍បន្តថា ​ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រារព្ឋ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​បាន​។ រាល់​នូវ​ពិធី​កំសាន្ត​សប្បាយ​នៅ​ខាងក្រៅ​តាម​ទីធ្លា​សាធារណៈ​គឺ​មិន​អនុញ្ញាត្តិ​អោយ​ធ្វើ​ទេ ដើម្បី​ចៀសវាង​ការប្រមូលផ្តុំ​គ្នា​ច្រើន​គ្នាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​ចម្លង​រោគកូ​វីដ​-១៩​។​

​អ្វីដែល​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ពេល​នេះ គឺ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​អាយុជីវិត​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​ដើម្បី​កុំអោយ​ឆ្លង​មេ​រោគកូ​វីដ​-១៩​។​ ​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​យោគយល់​ចំពោះ​ស្ថានភាព​ដែល​ប្រទេស​យើង​កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​-១៩ នៅពេលនេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកូវីដ១៩

ព័ត៌មានផ្សេងទៀត