ម៉ាស​ល្ពៅស្តារ​ស្បែក​មុខខូច ឲ្យ​វិល​មករក​សភាព​ដូចដើម​វិញ​

07-04-2020 6:07 pm 683

​ល្ពៅ​មាន​ផ្ទុក​អាស៊ីត retinoic, សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​,  សារធាតុបេ​តា​ការ៉ូ​ទីននិង​វីតាមីន A, C និង E ដែល​សារធាតុ​ទាំងនេះ មាន​នៅក្នុង​ផលិតផល ថែរក្សា​ស្បែក​មានតម្លៃ​ថ្លៃ​បំផុត​។ ដូច្នេះ​ទើប​ល្ពៅ​ត្រូវបាន​យកមក​ធ្វើ​ម៉ាស ថែរក្សា​សម្រស់​ផ្ទៃមុខ ស្តារ​ស្បែក​ដែល​រង​ការខូចខាត ឲ្យ​វិល​មករក​សភាព​ដូចដើម​វិញ​។​

​វិធី​ធ្វើ យក​ស៊ុត​មួយ បំបែក​វា ( សម្រាប់​ស្បែក​មុខស្ងួត យក​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត តែបើ​មុខខ្លាញ់ យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​) ហើយ​យក​សាច់​ល្ពៅ​ស្រស់ ២​ស្លាបព្រា និង​ទឹកឃ្មុំ​សុទ្ធ​២​ស្លាបព្រា ដាក់​ក្រឡុក​ក្នុង​ម៉ាន​ស៊ីន រួច​បន្ថែម​ប្រេង frankincense ៣​ដំណ​ក់​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១៥​ទៅ​២០​នាទី លាងជម្រះ​ចេញ​។​
​ម៉ាស​ប្រភេទ​នេះ នឹង​ជួយផ្តល់​សំណើម​ដល់​ស្បែក​មុខ កម្ចាត់​ស្នាម​ខ្មៅ ជួយ​ឲ្យ​រន្ធ​ញើស​ធំៗ​រួម​តូច កាត់បន្ថយ​មុន​៕

 ពាក្យគន្លឹះ  សម្រស់ល្ពៅ

ព័ត៌មានផ្សេងទៀត