មន្ត្រីរាជការ,បុគ្គលិកក្រុមហ៊ុន,និងកម្មករ ត្រូវធ្វើការធម្មតា អំឡុងពេលចូលឆ្នាំថ្មីឆ្នាំនេះ

07-04-2020 2:45 pm 752

ក្នុងសន្និសីទសារព័ត៌មានស្ដីពី”ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺបង្កឡើងដោយវីរុសកូវីដ-១៩”នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ និងតម្រូវឲ្យមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុននិងកម្មករ-និយោជិត ត្រូវធ្វើការងារជាធម្មតា។

លោកហ៊ុន សែន បានថ្លែងថា ការផ្អាកពិធីបុណ្យចូលឆ្នាំថ្មី និងការតម្រូវមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុន និងកម្មករ-និយោជិតធ្វើការជាធម្មតានោះ គឺដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏រដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃវិញ នៅពេលជំងឺបង្កឡើងដោយវីរុសកូវីដ-១៩នៅកម្ពុជា មានសភាពធូរស្បើយឡើងវិញ។

លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រនូវការដាក់ចេញវិធានការរបស់រដ្ឋាភិបាលខាងលើនេះ ហើយលោកក៏ស្នើសុំការយោគយល់ពីកម្មករ-និយោជិត ដែលមិនបានឈប់សម្រាក នាអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះផងដែរ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត