ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​៥១​នាក់​បន្ថែម​និង​ស្លាប់​៣​នាក់​ទៀត​

06-04-2020 2:28 pm 303

​ក្រសួង​សុខាភិបាល​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ថា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មីៗ​៥១​នាក់​បន្ថែមទៀត​ហើយ និង​អ្នកស្លាប់​៣​នាក់​ទៀត នាំ​ឲ្យ​អ្នកឆ្លង​សរុប​កើនដ​ល់ ២,២២០​នាក់ និង​អ្នកស្លាប់​សរុប ២៦​នាក់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២០​។​

​លោក​Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​ថៃ បានឲ្យដឹងថា អ្នក​ឆ្លង​ទាំង​៣​នាក់​ថ្មីៗ​នេះ រួមមាន បុរស​ម្នាក់ អាយុ​២៨​ឆ្នាំ​(​បុគ្គលិក​ក្រុមហ៊ុន​ក្នុង​ក្រុង​បាងកក​) បុរស​ម្នាក់ អាយុ​៥១​ឆ្នាំ និង​ស្ត្រី​អាយុ​៥៩​ឆ្នាំ​ម្នាក់​៕

ព័ត៌មានផ្សេងទៀត