កូវី​ដ​-១៩៖​អ្នក​ស្លាប់​នៅ​ថៃ​កើន​ដល់​២៣​នាក់​និង​ឆ្លង​សរុប​២,១៦៩​នាក់​

05-04-2020 3:24 pm 522

​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បញ្ជាក់ថា បាន​រកឃើញ​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ថ្មី​បន្ថែម​៣​នាក់​ទៀត និង​អ្នក​ឆ្លង​ថ្មីៗ​បន្ថែម​១០២​នាក់​ទៀត នាំឲ្យ​ចំនួន​អ្នកស្លាប់ស​រុប​កើន​ដល់ ២៣​នាក់ និង​អ្នក​ឆ្លង​សរុប​កើន​ដល់ ២,១៦៩​នាក់​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ចេញពី​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​ថៃ បានបញ្ជាក់​ថា អ្នកស្លាប់​ថ្មីៗ​ទាំង​៣​នាក់​នេះ​មាន​២​នាក់​ជា​ជនជាតិ​ថៃ ជា​អ្នក​នៅ​ក្នុង​ប្រទេស និង​ម្នាក់​ទៀត​ជា​បុរស​ជនជាតិ​ស្វីស​៕

ព័ត៌មានផ្សេងទៀត