លោក​យ៉ង សាំង​កុមារ​៖​​គោលនយោបាយ​​ទប់ទល់​អាសន្ន​សេដ្ឋកិច្ច ​ជាជាង​​ដាក់​ប្រទេស​​ក្នុង​អាសន្ន​​

05-04-2020 3:17 pm 3812
លោកយ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន

​ប្រមុខ​រដ្ឋាភិបាល លោក​ហ៊ុន សែន បាន​ស្នើឲ្យ​ព្រឹទ្ធសភា​កោះប្រជុំ​វិសមញ្ញ ឬ​ជាបន្ទាន់​ដើម្បី​អនុម័ត លើ​សេចក្តីព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​គណៈអចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី ពិនិត្យ​រួចរាល់​។ ការដែល​កម្ពុជា​ត្រូវការ​ច្បាប់​ថ្មី​នេះ​ជាបន្ទាន់ គឺ​នៅ​គ្រា​ដែល​កម្ពុជា​កំពុង​កើតមាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវី​១៩​ដូច​ប្រទេស​នានា​លើ​ពិភពលោក​ដែរ​។​

​ប៉ុន្តែ​លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ថា​ពេលនេះ សន្ទុះ​នៃ​ការរីករាយ​ដាល​នៃ​វីរុស​កូវី​ដ​-១៩​នៅ​កម្ពុជា មិនជា​ធ្ងន់ធ្ងរ​ទេ ឯ​អ្នក​ជាសះស្បើយ ក៏មាន​ច្រើន គួរឱ្យ​សាទ​រដែរ​។ លោក​ថា ដូច្នេះ មិន​ដល់​ថ្នាក់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះទេ​។ លោក​យ៉ង សាំង​កុមារ លើកឡើងថា អ្វីដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើជា​ចាំបាច់ និង​បន្ទាន់​បំផុត​នោះ គឺ​គោលនយោបាយ​ទប់ទល់​នឹង​អាសន្ន​សេដ្ឋកិច្ច ដែល​កម្ពុជា នឹង​ប្រឈម​ខ្លាំង​បំផុត​នៅ​ពេលខាងមុខ​។ ក្នុងនាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​យ៉ង សាំង​កុមារ ប្រកាស​ស្វាគមន៍​ជានិច្ច​ក្នុង​ការជួយ​រដ្ឋាភិបាល លើ​បញ្ហា​នេះ ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត