កម្ពុជាគ្មានអ្នកឆ្លងកូវីដ-១៩ថ្មីទេមានតែអ្នកជាបន្ថែម

05-04-2020 9:22 am 204

​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ព្រឹក​ថ្ងៃទី​០៥​មេសា​នេះ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៤​មេសា កម្ពុជា​មាន​អ្នក​ដែល​បាន​ជាសះស្បើយ​ពី​វីរុស​កូវី​ដ​-១៩​ថ្មី​ម្នាក់​បន្ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ជា​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់​៥០​នាក់​ហើយ​។ ទន្ទឹម​នេះ​ក្រសួង​ពុំ​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នោះទេ ដែល​តួលេខ​ឆ្លង​សរុប​នៅត្រឹម​១១៤​នាក់​ដដែល​។ រី​ឯ​សម្រាប់​អ្នក​កំពុង​សម្រាក​ព្យាបាល​វិញ បាន​ធ្លាក់ចុះ​មក​ត្រឹម ៦៤​នាក់ ក្នុងនោះ​មាន​ស្រី​២០​នាក់ និង​ប្រុស​៤៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​ទាំង​១១៤​នាក់​។​

​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បាន​បញ្ជាក់ទៀតថា ករណី​ដែល​បាន​ជាសះស្បើយ​ម្នាក់​ថ្មី​នេះ​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦២​ឆ្នាំ ជា​ក្រុម​អ្នក​មក​ធ្វើការ​សាសនា ស្នាក់​នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម​។ បុរស​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ ត្រូវបាន​អនុញ្ញាតឲ្យ​ចេញ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ហើយ បន្ទាប់​ពី​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​១៩ ចំនួន​០២​លើក​។ សរុប​ទាំង​៥០​នាក់​ដែល​ជា​សះស្បើយ​នោះ​មាន ជនជាតិ​ចិន​ម្នាក់ ជនជាតិ​អ​គ្លេស ០៣​នាក់ ប៊ែល​ហ្សិ​កម្នាក់ ជនជាតិ​បារាំង​១៧​នាក់ ម៉ាឡេស៊ី​៤​នាក់ និង​ជនជាតិខ្មែរ​ចំនួន​២៤​នាក់​។​

សូមបញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា នៅត្រឹម​១១៤​នាក់​។ ទាំង​១១៤​នោះ មាន​នៅ​រា​ធានី​ភ្នំពេញ ២០​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្តសៀមរាប ៧​នាក់ ខេត្ត​កំពង់ចាម ១៦​នាក់ ខេត្ត​បាត់ដំបង​មាន ៨​នាក់ ខេត្តព្រះវិហារ​មាន​២ បន្ទាយមានជ័យ ៤​នាក់ ខេត្ត​កំពង់ឆ្នាំង ៣​នាក់ ខេត្ត​កំពត ២​នាក់ ខេត្ត​ត្បូងឃ្មុំ ៤​នាក់ ខេត្ត​កែប ៤​នាក់ ខេត្ត​កោះកុង ២ និង​ខេត្ត​កណ្តាល ២​នាក់​៕

ព័ត៌មានផ្សេងទៀត