អ្នក​ឆ្លងកូវី​ដ​-១៩​​​​នៅ​ថៃ​​កើន​​​​ដល់​​ជាង​២​ពាន់​​នាក់​ស្លាប់​​២០​នាក់​

04-04-2020 4:00 pm 260

​ប្រទេស​ថៃ​​​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​-១៩​ចំនួន​៨៩​នាក់​បន្ថែម​និង​ស្លាប់​ម្នាក់ទៀត​ហើយ នេះបើតាមការចុះផ្សាយរបស់គេហទំព័រworldometers។ សរុប​អ្នក​ឆ្លង​នៅ​ក្នុងប្រទេស​ថៃ​មាន​ចំនួន​២,០៦៧​នាក់ និង​ស្លាប់​សរុប​ចំនួន​២០​នាក់​ហើយ​។ ដោយឡែក​អ្នក​ជាសះស្បើយ​មាន​ចំនួន​៦១២​នាក់  អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​១,៤៣៥​នាក់ និង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ចំនួន​២៣​នាក់​។ 

​ប្រទេស​ថៃ​បាន​ចាត់វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​សកល​នេះ ដោយ​បានប្រកាស​ដាក់​ប​ម្រាម​គោចរ​៦​ម៉ោង​ផងដែរ ចាប់ផ្ដើម​ចូល​ជា​ធរមាន​កាលពី​យប់​ថ្ងៃទី​០៣​មីនា​។ ការហាមឃាត់​ចេញ​ដើរហើរ​ពេលយប់​គឺ​ចាប់ផ្ដើម​ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ភ្លឺ មិន​អនុញ្ញាតឲ្យ​មនុស្សទាំង​អស់នៅ​ក្នុងប្រទេស​ថៃ​ចេញ​ក្រៅ​ផ្ទះ​ឡើយ​។ ចំពោះ​អ្នក​មិន​គោរព​តាម​បទបញ្ជា​នឹង​ប្រឈម​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ​។​

​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ក៏​កំពុង​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ ជុំវិញ​ករណី​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ ក្នុងនោះ​ដូចជា​ការណែនាំ​ពី​វិធានការ​បន្ថែម​ជាដើម​។ ទោះជា​យ៉ាងនេះ​ក្ដី​នាយករដ្ឋមន្ដ្រី​ថៃ​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃទី​០២​មេសា លោក​បាន​ទទូច​កុំឲ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​ខ្លាំងពេក​៕

 ពាក្យគន្លឹះ  ថៃកូវីដ១៩

ព័ត៌មានផ្សេងទៀត