អាមេរិកប្រគល់ព្រះបដិមាដងខ្លួនទេវរូបចំនួនពីរ ឲ្យមកកម្ពុជាវិញ

04-04-2020 3:05 pm 204

ទីបំផុត ព្រះបដិមាដងខ្លួនទេវរូបចំនួនពីរ ដែលត្រូវបានក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក រឹបអូសបានកាលពីឆ្នាំ២០០៥ និងឆ្នាំ២០១៧ ត្រូវបានប្រគល់ជូនមកឲ្យកម្ពុជាវិញហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ ពិធីប្រគល់ និងទទួលព្រះបដិមានេះ បានធ្វើឡើងនៅសារមន្ទីរជាតិ ក្រោមវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត៕ 

ព័ត៌មានផ្សេងទៀត