ស្ថានីយប្រេងឥន្ធនៈណាលក់ខុសការកំណត់របស់ក្រសួង នឹងត្រូវពិន័យឬត្រូវបិទបណ្ដោះអាសន្ន

03-04-2020 4:42 pm 4182

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាទាំងអស់ ក្នុងករណីអគ្គនាយកដ្ឋាន រកឃើញស្ថានីយដេប៉ូណាមួយ លក់ប្រេងឲ្យអតិថិជនក្នុងតម្លៃខ្ពស់ជាងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឬលក់ប្រេងកឹបកេងលើបរិមាណ ឬបន្លំគុណភាព នឹងត្រូវពិន័យជាអន្តរការណ៍ ឬស្នើសុំឲ្យបិទជាបណ្ដោះអាសន្ន។ បើក្នុងករណី រកឃើញថានៅតែបន្តប្រព្រឹត្តបទល្មើសដដែល នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធី។

ការព្រមានបែបនេះ បានធ្វើឡើងបន្ទាប់ពី រយៈពេលកន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ បានរកឃើញ មានស្ថានីយ និងដេប៉ូមួយចំនួន លក់ប្រេងឲ្យអតិថិជនក្នុងតម្លៃខ្ពស់ ជាងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងមានស្ថានីយ និងដេប៉ូមួយចំនួនទៀត ត្រូវបានរកឃើញថាលក់ប្រេងឥន្ធនៈកឹបកេងលើបរិមាណ និងបន្លំផ្នែកគុណភាព៕ 

ព័ត៌មានផ្សេងទៀត