ក្លឹបហាត់ប្រាណទូទាំងប្រទេសត្រូវស្នើឲ្យផ្អាកជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងកូវីដ១៩

03-04-2020 1:25 pm 192

ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់គណៈអភិបាលរាជធានី ខេត្តទូទាំងប្រទេស ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ណោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

គោលបំណង នៃការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕ 

ព័ត៌មានផ្សេងទៀត