ធនាគារពិភពលោកជួយកម្ពុជា២០លានដុល្លារឆ្លើយតបនឹងការរាលដាល នៃជំងឺកូវីដ-១៩

03-04-2020 11:57 am 181
  ស្តាប់
ស្តាប់ជាសំឡេង

ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដុល្លារ របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ  សម្រាបឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ១៩នៅកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភព នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយ កម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ផ្នែកសុខាភិបាលទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺស ម្រាប់កម្ពុជា យកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ សម្ភារៈពេទ្យចាំបាច់នានា ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។

គម្រោងនេះ នឹងជួយកម្ពុជាឲ្យសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញនៅក្នុងផែនការកូវីដ១ ៩ ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឲ្យបានរហ័ស, ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។

គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌល ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ 

ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរ ដល់វិធានការដាក់ពង្រាយក្រុមការងារឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលនៅ តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំ ត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីដ១៩ និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត៕

 

ព័ត៌មានផ្សេងទៀត