កម្ពុជា​រកឃើញ​ករណី​ឆ្លង​ថ្មី​វីរុស​កូវី​ដ​-១៩​​បួន​នាក់​ទៀតហើយ​​នៅ​ព្រឹក​នេះ​​

03-04-2020 9:38 am 637

​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ បានឲ្យដឹងថា ក​ម្ពុ ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​ចំនួន ០៤​ករណី​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង សរុប នៅ ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់​១១៤​នាក់ ខណៈ​មាន​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ១​នាក់​បន្ថែម​ទៀ ត សរុប​បាន​កើនឡើង​ដល់ ៣៥​នាក់​ហើយ ដែល​ក្នុងនោះ​មាន​ជន​ជាតិចិន​ម្នាក់ ជនជាតិ​អង់គ្លេស​៣​នាក់ ជនជាតិ​ប៊ែលហ្សិក​ម្នាក់ បារាំង​៩​នាក់ និង​ជនជាតិខ្មែរ​ចំនួន​២១​នាក់​។​

​នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​ទាំង​៤​នាក់​នោះ រួមមាន បុរស​ជនជាតិ​បារាំង​ម្នាក់​វ័យ​៦៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​វ័យ ៦៧​ឆ្នាំ ដែលជា​អ្នកទេសចរ​បារាំង ក្នុង​ក្រុម​ជាមួយនឹង​អ្នកទេសចរ​បារាំង ៣០​នាក់​ដែល​មួយចំនួនធំ​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩​។ ដោយឡែក ២​ករណី​ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង​ដូចគ្នា វ័យ​៥៩​ឆ្នាំ ក្នុងចំណោម​អ្នកទេសចរ​បារាំង ៤​នាក់​ផ្សេង​ពី​ក្រុម​ខាងលើ ដែល​បាន​រកឃើញ​ក្នុង​ក្រុម​នេះ មាន​វិជ្ជមាន​វីរុស​កូវី​ដ​១៩ ចំនួន​២​នាក់​ដំបូង​គេ ត្រូវបាន​ដាក់​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ ក្នុង​ក្រុងព្រះសីហនុ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​វ័យ ៤០​ឆ្នាំ ជា​អ្នកស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​ដោយឡែង​សម្រាប់​ករណី​ជាសះស្បើយ​ពី​វីរុស​កូវី​ដ​-១៩​វិញ​គឺជា​ទារក​អាយុ​៤​ខែ ជា​កូនបង្កើត​របស់​បុរស​ជនជាតិ​បារាំង ដែល​ទើប​និង​ព្យាបាល​ជាសះស្បើយ​ដែរ ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​កុមារ​ជាតិ​ហើយ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​រហូតដល់​១១៤​នាក់​ហើយ​។ ទាំង​១១៤​នោះ មាននៅ​រា​ធានី​ភ្នំពេញ ២០​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្តសៀមរាប ៧​នាក់ ខេត្ត​កំពង់ចាម ១៦​នាក់ ខេត្តបាត់ដំបង​មាន ៨​នាក់ ខេត្តព្រះវិហារ​មាន​២ បន្ទាយមានជ័យ ៤​នាក់ ខេត្ត​កំពង់ឆ្នាំង ៣​នាក់ ខេត្ត​កំពត ២​នាក់ ខេត្ត​ត្បូងឃ្មុំ ៤​នាក់ ខេត្ត​កែប ៤​នាក់ ខេត្ត​កោះកុង ២ និង​ខេត្តកណ្តាល ២​នាក់​៕
 

ព័ត៌មានផ្សេងទៀត