ថៃ​រង​ការឆ្លង​ជំងឺ​សេះ​អាហ្វ្រិក​បណ្ដាល​ឲ្យ​សេះ​ងាប់​ជាង​១០០​ក្បាល​

02-04-2020 5:50 pm 212
សាកសពសត្វសេះក្នុងប្រទេសថៃ

​ស្របពេល​ដែល​វីរុស​កូវី​ដ​១៩​កំពុងតែ​វាយប្រហារ​យ៉ាងខ្លាំង ពេល​នេះ​ប្រទេស​ថៃ​បាន​រង​ការវាយប្រហារ​មួយ​ថ្មី​បន្ថែម​ពី​សំណាក់​ជំងឺ​សេះ​អាហ្វ្រិក ឬ​ជំងឺ​AHS​ទៀត ដោយ​ជំងឺ​ថ្មី​នេះ​បាន​សម្លាប់​សត្វ​សេះ​ប្រមាណ​១៣១​ក្បាល​ហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ល្ងាច​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​Sorawit Thanito ប្រធាន​នាយកដ្ឋាន​បសុពេទ្យ​ថៃ បានឲ្យដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​មានចំណាត់​ការដាក់​ឲ្យ​សត្វ​ដែលមា​ន​ជំងឺ​ថ្មី​នេះ​ឲ្យនៅ​ដាច់ដោយឡែក​។ លោក​បន្ថែមថា ជំងឺ​AHS​បានសម្លាប់​សេះ​ចំនួន ១៣១​ក្បាល​ហើយ​នៅក្នុង​ខេត្ត​ចំនួន​៤​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​អាជ្ញាធរ​ថៃ​មិនទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ថា តើ​ជំងឺ​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​ឬ​យ៉ាងណា​នោះទេ​៕

ព័ត៌មានផ្សេងទៀត