ថៃ​មាន​អ្នក​ស្លាប់​ដោយសារកូ​វីដ​-១៩​កើន​ដល់​១៥​នាក់​ហើយ​

02-04-2020 2:16 pm 417

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​ថៃ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​បញ្ជាក់ថា ខ្លួន​បាន​រកឃើញ​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ចំនួន​៣​នាក់​បន្ថែមទៀត​ហើយ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់ស​រុប​កើន​ដល់​១៥​នាក់ ខណៈ​ករណី​ឆ្លង​ថ្មីៗ​មាន​ចំនួន​១០៤​ករណី ធ្វើឲ្យ​ចំនួន​ករណី​ឆ្លងស​រុប​កើន​ដល់ ១,៨៧៥​នាក់​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​Taweesin Wisanuyothin អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩ បានឲ្យដឹងថា មនុស្ស​៣​នាក់​ដែល​ស្លាប់​ថ្មី​នេះ រួមមាន បុរស​អាយុ​៥៧​ឆ្នាំ​ម្នាក់ បុរស​អាយុ​៧៧​ឆ្នាំ​ម្នាក់ និង​បុរស​ជា​អ្នក​បើក​តាក់ស៊ី​អាយុ​៥៥​ឆ្នាំ​ម្នាក់ នៅក្នុង​ក្រុង​បាងកក​៕

ព័ត៌មានផ្សេងទៀត