លោក​ហ៊ុន សែន​៖​​កម្ពុជា​នឹង​មិន​ដូច​​លោកខាងលិច​​ដែល​កូវី​ដ​១៩​​សម្លាប់​មនុស្ស​​គរ​ជើងទេ​

02-04-2020 10:53 am 785

​ស្របពេល​ដែល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បាននិងកំពុង​បន្ដ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា ការណ៍​នេះ​ក៏​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​បន្ដ​ការព្រួយបារម្ភ ទោះបី​ករណី​ឆ្លង​ថ្មី​មាន​តិច​ហើយ​អ្នក​ជាសះស្បើយ​មាន​ជា​បន្ដបន្ទាប់​ក្ដី​។ ការព្រួយបារម្ភ​គឺ​ទៅលើ​ផលប៉ះពាល់​សុខភាព ក្រៅពីនេះ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ទាំង​សេដ្ឋកិច្ចជាតិ​និង​សេដ្ឋកិច្ច​គ្រួសារ​ជាដើម ព្រោះ​ក្រោយពី​កូវី​ដ​-១៩​បាន​ចូល​មកដល់​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា​ពិតជា​រងគ្រោះ​មិនអាច​ប្រកែក​បាន​។ 

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ដ​លើកទឹកចិត្ដ​ដល់​ប្រជាពលរដ្ឋ កុំ​មាន​ការព្រួយបារម្ភ​ជ្រុល​ពេក ព្រោះ​ពេលនេះ​ស្ថានការណ៍​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទេ​។ រាជរដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ក្រសួង​ទទួលបន្ទុក​និង​ក្រសួង​ពាក់ព័ន្ធ ត្រូវបញ្ជូន​សារ​ណែនាំ​ក៏ដូចជា​អប់រំ​ដល់​ប្រជាពលរដ្ឋ ការពារ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩ តាម​គ្រប់​មធ្យោបាយ​ទាំងអស់​។ លើសពីនេះទៅទៀត​កម្ពុជា​ក៏បាន​បង្កើត​សេចក្ដីព្រាងច្បាប់​ស្ដីពី ការគ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រួចហើយ រង់ចាំតែ​ការអនុម័ត​សម្រេច​យកមកប្រើ​ប្រា​ស់​ប៉ុណ្ណោះ ក្នុងករណី​ដែល​កូវី​ដ​-១៩​រីក​រាលដាល​កាន់តែខ្លាំង​។​

​មួយវិញទៀត​កម្ពុជា​ក៏បាន​ត្រៀម​នូវ​ស្បៀងអាហារ មាន​អង្ករ អំបិល និងសម្ភារប្រើប្រាស់មាន អាល់​កុល ម៉ាស់​ជាដើម សម្រាប់​ការប្រើប្រាស់​នៅក្នុង​ប្រទេស​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩​នេះ​។ ចំណែក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​មានប្រសាសន៍ថា កម្ពុជា​នឹង​មិនអាច​ដូច​លោកខាងលិច ដែល​ទុកឲ្យ​មាន​មនុស្ស​ស្លាប់​គរជើង​គ្នា​នោះទេ​។ កម្ពុជា​បាន​ត្រៀមខ្លួន​ទប់ទល់​រួចជាស្រេច​...

​សំឡេង​លោក​ហ៊ុន សែន​៖

​លោក​នាយករដ្ឋមន្ដ្រី​មានប្រសាសន៍​បន្ដថា​...

​សំឡេង​លោក​ហ៊ុន សែន​៖

​គួរ​បញ្ជាក់ថា បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​គណៈរដ្ឋមន្ដ្រី ចេញ​កាលពី​ថ្ងៃទី​៣១​មីនា​បានឲ្យដឹងថា ស្របពេល​កម្ពុជា​កំពុងមាន​ការរីក​រាល​ដាល​នៃ​វីរុស​កូវី​ដ​-១៩ ហើយ​មាន​តម្រូវការ​ម៉ាស់ ទឹក​អាល់កុល និង​សម្ភារ​ពេទ្យ​កើនឡើង កម្ពុជា​គ្រោង​នឹង​ប្រែក្លាយ​រោងចក្រ​មួយចំនួន​ទៅជា​កន្លែង​ផលិត​សម្ភារ​ទាំងអស់នេះ​។ ការផលិត​គឺ​សម្រាប់​ផ្គត់ផ្គង់​ស្ថាប័នរដ្ឋ​និង​ចែកជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកូវីដ១៩

ព័ត៌មានផ្សេងទៀត