សមត្ថកិច្ចចុះរឹបអូសអាល់កុលក្លែងក្លាយ៣០០០លីត្រ នៅផ្លូវ៦០ម៉ែត្រ

02-04-2020 10:48 am 206

សង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន និងអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល គ្មានប្រភពផលិតច្បាស់លាស់ កេងយកផលចំណេញហួសហេតុមិនគិតពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបប្រទះការរីករាលដាល នៃវីរុស COVID-19 នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូស អាល់កុលក្លែងក្លាយ ចំនួន១០០ប៊ីដុង ស្មើនឹង៣០០០លីត្រ នៅផ្លូវ៦០ម៉ែត្រ។

គិតត្រឹមថ្ងៃទី០១ ខែមេសា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានបើកយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៤,៧៧៦ លីត្រ។ មេតាណុល ជាសារធាតុពុល ដែលមិនអាចយកទៅប្រើសម្រាប់លាងដៃ សម្លាប់មេរោគបានទេ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។ 

យ៉ាងណាមិញ អាជ្ញាធរបង្ក្រាបផលិតផលក្លែងក្លាយ បានអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវ កម្ម ដោយការទទួលខុសត្រូវ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះ ដែរ អគ្គនាយកដ្ឋាន ក៏ណែនាំដល់អាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញយក មកលក់បន្ត សូមសួររកឯកសារ នៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថ កិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ៕ 

ព័ត៌មានផ្សេងទៀត