កូវី​ដ​-១៩​៖​កម្ពុជា​មាន​អ្នក​ជាសះស្បើយ​៩​នាក់​​បន្ថែម​​ខណៈ​ឆ្លង​ថ្មី​មានតែ​ម្នាក់​​

02-04-2020 9:32 am 362

​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​ចំនួន​អ្នក​ដែល​បាន​ជាសះស្បើយ​ពី​វីរុស​កូវី​ដ​-១៩ រហូតដល់ ៩​នាក់​បន្ថែមទៀត​ដែល​ធ្វើឲ្យ​ចំនួន​អ្នក​ជាសរុប​បានកើន​ឡើង​រហូតដល់ ៣៤​នាក់​ហើយ ខណ​:​ដែល​រកឃើញ​ចំនួន​អ្នក​ដែល​ឆ្លង​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២០​នេះ​។ 

​នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បាន​បញ្ជាក់ទៀតថា ករណី​ជាសះស្បើយ​ចំនួន ០៩​នាក់​ថ្មី​នេះ មាន​ជនជាតិខ្មែរ ១​នាក់ អាយុ​៤០​ឆ្នាំ នៅ​ខេត្តសៀមរាប ជនជាតិ​ប៊ែលហ្សិក​១​នាក់ អាយុ​៣៣​ឆ្នាំ នៅ​រាជ​ភ្នំពេញ និង​ជនជាតិ​បារាំង ៧​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​១​ករណី​នោះ គឺជា​បុរស​ជនជាតិខ្មែរ​ម្នាក់​រស់នៅ​សណ្ឋាកា​រមួយ​នៅក្នុង​ខេត្តព្រះសីហនុ​។ បុរស​រូបនេះ​ជា​អ្នកគ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ដោយផ្ទាល់ និង​បាន​ប៉ះពាល់​ជាមួយនឹង​ភ្ញៀវទេសចរ​បារាំង​ទាំងអស់ ដែល​រកឃើញ​មាន​ផ្ទុ​កកូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ផងដែ​រថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០២ ខែមេសា​ចំនួន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូតដល់ ១១០​នាក់​ហើយ​។ ទាំង​១១០​នាក់​នោះ មាននៅ​រា​ធានី​ភ្នំពេញ ២០​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៣៧​នាក់ ខេត្តសៀមរាប ៧​នាក់ ខេត្ត​កំពង់ចាម ១៥​នាក់ ខេត្តបាត់ដំបង​មាន ៨​នាក់ ខេត្តព្រះវិហារ​មាន​២ បន្ទាយមានជ័យ ៤​នាក់ ខេត្ត​កំពង់ឆ្នាំង ៣​នាក់ ខេត្ត​កំពត ២​នាក់ ខេត្ត​ត្បូងឃ្មុំ ៤​នាក់ ខេត្ត​កែប ៤​នាក់ ខេត្ត​កោះកុង ២ និង​ខេត្តកណ្តាល ២​នាក់​៕


ព័ត៌មានផ្សេងទៀត