ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃពុធ ទី០១ ខែមេសានេះ ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមព្រះរាជសារ របស់ព្រះមហាក្សត្រនៃកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែមីនានេះ៕