ទូតខ្មែនៅកូរ៉េឱ្យពលរដ្ឋខ្មែរអនុវត្តវិធានការថ្មីចេញដោយរដ្ឋាភិបាលកូរ៉េទប់ស្កាត់កូវីដ-១៩

31-03-2020 4:13 pm 1252
  ស្តាប់
ស្តាប់ជាសំឡេង

 វិធានការដែលរដ្ឋាភិបាលកូរ៉េដាក់ចេញនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ សម្រាប់អ្នកធ្វើដំណើរចូលប្រទេសកូរ៉េទាំងអស់ ដូចខាងក្រោម ៖

១- ជនជាតិកូរ៉េ និងជនបរទេសទាំងអស់ដែលចូលមកកូរ៉េ គឺត្រូវស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ដោយឡែក (Self-Quarantine) រយៈពេល ១៤ថ្ងៃ និងតម្រូវឱ្យតម្លើងកម្មវិធី Self-Quarantine Safety and Protection App ក្នុងទូរស័ព្ទដៃ។

២- អ្នកធ្វើដំណើរចូលកូរ៉េ ដែលឡើងកម្តៅខ្លួន និងមានរោគសញ្ញាផ្សេងទៀតពាក់ព័ន្ធនឹងជំងឺ Covid-19 ត្រូវបញ្ជូនទៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែកនៅឯអាកាសយាន្តដ្ឋានដើម្បីធ្វើតេស្តរកវីរុស Covid-19 ។ ក្នុងករណីពិនិត្យឃើញវិជ្ជមាន នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល និងតាមដាននៅមជ្ឈមណ្ឌលព្យាបាល។ ករណីពិនិត្យឃើញអវិជ្ជមាន តម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។

៣- ចំពោះជនបរទេសដែលមានចេញជារោគសញ្ញាមួយចំនួន ហើយកាន់ប័ណ្ណស្នាក់នៅរយៈពេលវែង តម្រូវឱ្យស្ថិតនៅក្រោមការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅទីលំនៅរបស់ពួកគាត់។ ចំពោះជនបរទេសដែលកាន់ប័ណ្ណស្នាក់នៅរយៈពេលវែង ប៉ុន្តែពុំមានទីលំនៅច្បាស់លាស់ ឬជនបរទេសដែលមកធ្វើទស្សនកិច្ចរយៈពេលខ្លី តម្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅកន្លែងដែលបានរៀបចំដោយរដ្ឋាភិបាលកូរ៉េ ដោយការចំណាយជាបន្ទុករបស់សាម៉ីខ្លួន។

៤- សម្រាប់មន្រ្តីការទូតដែលកាន់ទិដ្ឋាការ A1 និង A2 ឬជនបរទេសដែលកាន់ទិដ្ឋាការ A3 និងអ្នកដែលមានវិញ្ញាប័នប័ត្រលើកលែងការដាក់ឱ្យនៅដាច់ដោយឡែកចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េ ត្រូវបានលើកលែងការដាក់ឱ្យនៅដោយឡែក រយៈពេល១៤ថ្ងៃ ដោយមិនរាប់បញ្ចូលសមាជិកគ្រួសាររបស់គេ និងតម្រូវឱ្យធ្វើតេស្តរកវីរុស Covid-19 នៅពេលមកដល់អាកាសយាន្តដ្ឋាន។ ប្រសិនបើធ្វើតេស្តឃើញអវិជ្ជមាន អាជ្ញាធរសុខា ភិបាលកូរ៉េនឹងបន្តត្រួតពិនិត្យតាមដាន (Active monitoring) តាមកម្មវិធី Self-Diagnosis ជាប្រចាំ៕ 

ព័ត៌មានផ្សេងទៀត