ប៉ូលិស​ថៃ​២៧​នាក់​នៅ​ក្រុង​បាងកក​រកឃើញ​ថា​ឆ្លង​វីរុស​កូវី​ដ​-១៩

31-03-2020 11:33 am 332

​មន្ត្រីនគរបាល​ម្នាក់​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ បញ្ជាក់ថា​មាន​មន្ត្រីប៉ូលិស​ចំនួន​២៧​នាក់​បាន​ឆ្លង​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក​Pakkapong បានបញ្ជាក់​ថា ក្រៅ​ពី​មន្ត្រី​ប៉ូលិស​ទាំង​២៧​នាក់​ខាងលើ​ដែល​ត្រូវបាន​រកឃើញ​ថា​វិជ្ជមាន​វីរុស​កូវី​ដ​១៩ នៅ​មាន​មន្ត្រី​ប៉ូលិស​ចំនួន ៣២៦​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​តេស្ត​ពិនិត្យ​រក​វីរុស​នេះ​ដែរ​គ្នា តែ​លទ្ធផល​ពុំទាន់​បាន​បង្ហាញ​បន្ថែម​ទៀត​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា​ក្នុង​ចំណោម​ប៉ូលិស​ទាំង​២៧​នាក់​ដែល​បាន​ឆ្លង​ខាងលើ មាន​២​ក្រុម​គឺ ក្រុមទី​១​ជា​មន្ត្រី​ប៉ូលិស​ដែល​ទើប​បញ្ចប់​ភារកិច្ច​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ រីឯ​ក្រុម​ទី​២​ជា​មន្ត្រី​ប៉ូលិស​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ប្រដាល់ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​នៅក្នុង​ប្រទេស​ថៃ​។​

​សូមជម្រាបថា គិត​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វីរុស​កូវី​ដ​ប្រមាណ​ជាង​១,៥០០​នាក់​ហើយ និង​អ្នកស្លាប់​មាន​ចំនួន​៩​នាក់ ដោយ​ក្នុងនោះដែរ​ក៏​មាន​អ្នក​ជាសះស្បើយ​ពី​វីរុស​នេះ​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត