ក្រសួង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​​ចំពោះ​អ្នកលក់​ទាំងឡាយ​ដែល​នៅតែ​បន្ត​ដំឡើងថ្លៃ​​

31-03-2020 11:28 am 249

​តាម​ការសង្កេត របស់​ក្រសួងពាណិជ្ជកម្ម បាន​កត់សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ មាន​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវាកម្ម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កំពុង​ឃោសនា​អកុសល និង​លក់​ដំឡើងថ្លៃ​នូវ​ផលិផល​ម៉ាស ទឹកសាប៊ូ​លាងដៃ អាល់កុល​សម្លាប់​មេរោគ និង​ឧបករណ៍​វាស់​កំដៅ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុងតម្លៃ​ខ្ពស់​ហួសហេតុ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បំពាន​ដល់​ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០

​នៅក្នុង​សេចក្តីប្រកាស​នះ បាន​បញ្ជាក់ថា មុននឹង​ឈានទៅ​អនុវត្ត​វិធានការណ៍​នានា​តាមច្បាប់​ដែល​កំ ណ​ត់ ក្រសួង​បានធ្វើការ អំពាវនាវ និង​ទទូច​ស្នើសុំ​ឱ្យ​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង​បុគ្គល ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ មេត្តា​លក់​ផលិតផល ឧបរណ៍​សម្រាប់​ការពា​រ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ដូចជា ម៉ាស ទឹកសាប៊ូ​លាងជែ​អាល់​កុលសម្លាប់​មេរោគ និង​ឧបករណ៍​វាស់​កំដៅ​ជាដើម ក្នុងតម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន និង​ហាម​ជាដាច់ខាត​ការឃោសនា​អកុសល ដើម្បី​ដំឡើងថ្លៃ​ផលិតផល​។​

​ក្នុងករណី​ដែល​ក្រសួង​នៅតែ​ពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន​-​សហគ្រាស និង​បុគ្គល​ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅតែ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃទំនិញ ក្នុងកំលុងពេល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ​រាតត្បាត​ជា​សកល (​កូវី​ដ​-១៩) នេះ ក្រសួង​ពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕


ព័ត៌មានផ្សេងទៀត