ការហាត់ប្រាណនៅស្ដាតអូឡាំពិក អាចមានគ្នាក្រោម ១០នាក់ ដើម្បីការពារ កូវីដ១៩

30-03-2020 4:08 pm 873

 ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងតម្រូវឲ្យការអនុវត្តរាល់សកម្មភាព ឬការជួបជុំ ឬការហាត់ប្រាណ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺ Covid-19។ ការជូនដំណឹងនេះស្របពេលស្ថានភាពបច្ចុប្បន្ន ជំងឺកូរ៉ូណា ហៅ Covid-19 កំពុងរីករាលដាលខ្លាំងជាសកល។

ដោយហេតុនេះ ទើបក្រសួងអប់រំចេញវិធានការខាងលើ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលដោយសារជំងឺដ៏កាចសាហាវនេះជាមួយរាជរដ្ឋាភិបាល៕ 

ព័ត៌មានផ្សេងទៀត