ក្រសួងអប់រំប្រកាសពន្យារពេលរៀបចំការប្រកួតកីឡាជាតិលើកទី៣

30-03-2020 3:13 pm 158

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាប្រធានសហព័ន្ធកីឡាជាតិ ថាក្រសួងអប់រំ បានសម្រេចពន្យារពេលរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ដែលគ្រោងប្រព្រឹត្តទៅចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ រហូតដល់ស្ថានភាពមានភាពប្រសើរឡើងវិញ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ការផ្អាកនេះគឺក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៕ 

ព័ត៌មានផ្សេងទៀត