ថៃ​រកឃើញ​​​ករណី​​ឆ្លង​ថ្មី​១៤៣​​នាក់​​និង​ស្លាប់​ម្នាក់ទៀត​​នៅ​ថ្ងៃទី​២៩​​មីនា​នេះ​

29-03-2020 3:14 pm 709
អាជ្ញាធរថៃកំពុងពិនិត្យកម្ដៅអ្នកដំណើរ

​តាម​ការចុះផ្សាយ​របស់​ការ​សែត​បាងកក​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​២៩​មីនា​នេះ នៅក្នុង​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​១៤៣​នាក់ និង​ស្លាប់​ម្នាក់ទៀត​។ សរុប​ករណី​ឆ្លង​ទាំងអស់​មាន​ចំនួន​១,៣៨៨​នាក់​និង​ស្លាប់​៧​នាក់​។ ចន្លោះ​ពេលនេះ​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាននិងកំពុង​ធ្វើការ​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល ចាត់វិធានការ​បន្ថែម​ទប់ស្កាត់​ការឆ្លង​រាលដាល​និង​ករណី​ស្លាប់ បង្កឡើង​ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ 

​អាជ្ញាធរ​បានប្រកាស​បិទ​ខេត្ដ​មួយចំនួន ដូចជា​ប៉ា​តា​នី យ៉ាឡា និង​ណា​រ៉ាត់​ធី​វ៉ាត់ ខណៈ​អាជ្ញាធរ​នៅ​កោះ​ភូ​កេត បាន​ស្នើឲ្យ​ប្រជាជន​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​ចាប់ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ព្រឹក​។ ធ្វើ​ដូច្នេះ​អនុលោម​តាម​វិធានការ​រឹតត្បិត និង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩៕​

 ពាក្យគន្លឹះ  ថៃកូវីដ-១៩

ព័ត៌មានផ្សេងទៀត