រដ្ឋាភិបាល បានដាក់សំណើរទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងរដ្ឋមន្ត្រីថ្មី៤រូប និងកែសម្រួល១រូប។ ក្រសួងទាំង៤ ដែលផ្លាស់ប្តូររដ្ឋមន្ត្រីរួមមាន៖ក្រសួងយុត្តិធម៌ ក្រសួងធម្មការនិងសាសនា ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ ខណៈដែលក្រសួងឧស្សាហ៍និងសិប្បកម្ម ត្រូវបានប្តូរទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វិញ។
ការរុះរើនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា យោងទៅតាមតម្រូវការចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល។ រដ្ឋមន្ត្រីតែងតាំងថ្មីចំនួន០៤រូប រួមមាន៖ លោកកើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំនួស លោក អង្គ វង្សវឌ្ឍានា, លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោកត្រាំ អ៊ីវតឹក, លោកឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម និងលោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោកពេជ្រ ប៊ុនធិនវិញ។ ហើយរដ្ឋមន្ត្រីចាស់ៗទាំង០៤រូបនេះ នឹងត្រូវតម្លើងមកជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសវិញ។
តើការរុះរើគណៈរដ្ឋមន្ត្រីនេះ មានការចាប់អារម្មណ៍យ៉ាងណាខ្លះ? សូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាដូចទៅ៖
សំឡេង