ជនបរទេសដែលចូលមកកម្ពុជាដាច់ខាតត្រូវគោរពតាមវិធានការទាំងនេះ

28-03-2020 1:21 pm 513

ក្រសួងការបរទេស និងសហប្រិតបត្តិការអន្តរជាតិ ដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ១៩ )។ដោយក្រសួងប្រកាស ផ្អាកជាបណ្តោះអាសន្នក្នុងការចូលប្រទេសកម្ពុជាបន្ថែម លើវិធានការរបស់ក្រសួងសុខាភិបាល ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៥៩ ដូចខាងក្រោម ៖ 

១ ផ្អាកគោការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa)ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនដល់ជនបរទេសទាំងអស់ក្នុងរយៈពេលមួយខែ។ 

២ ជនបរទេស ដែលមានបំណងធ្វើដំណើរចូលមកកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះ ត្រូវផ្តល់នូវវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់ខ្លួន ដែលមានសុពលភាពមិនលើពី៧២ម៉ោង មុនពេលធ្វើដំណើរបញ្ជាក់ថាខ្លួនពុំមានជំងឺកូវីដ១៩ ទេ។ បន្ថែមលើពីនេះជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់ យ៉ាងតិច ៥០.០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ)ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ 

៣ តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាបរងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋការការទូត(ទិដ្ឋាការប្រភេទA)ឬទិដ្ឋាការផ្លូវការ(ទិដ្ឋាការប្រភេទB)របស់កម្ពុជា។ 

៤ នៅពេលចូលមកដល់កម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាពដោយមន្ត្រីមានសម្ថកិច្ចរបស់កម្ពុជាមុនឹងអនុញ្ញាតឱ្យចូលមកក្នុងប្រទេស។ ជនបរទេសនោះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកស្របតាមវិធានការ ចត្តឡីស័ក ឬវិធានការនានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់វីរុសនេះ។

៥ រាល់ការរឹតបន្តឹងក្នុងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្ដោះអាសន្ន ហើយនិងត្រូវពិនិត្យឡើងវិញជាប្រចាំដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែលលើការវិវត្តន៍នៃស្ថានភាពជាសកលពាក់ព័ន្ធនឹងវីរុសនេះ៕

 

 ពាក្យគន្លឹះ  ក្រសួងការបរទេស

ព័ត៌មានផ្សេងទៀត