រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យលើសំណើតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

27-03-2020 3:54 pm 251

 រដ្ឋសភា នឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និង បោះឆ្នោតផ្តល់ការទុកចិត្តលើការកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល។ នេះ បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ក្រៅពីការប្រជុំពិនិត្យទៅសំណើសុំតែងតាំង និងផ្លាស់ប្តូរសមភាពរាជរដ្ឋាភិបាលនេះ គណៈអចិន្ត្រៃយ៍រដ្ឋសភា ក៏ពិនិត្យលើសមាសភាពលេខាធិការចំនួន ៣រូប របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ រួមមាន៖ លោក ឈឹម ម៉ា លោកស្រី គឹម សុវណ្ណា និងលោក លី ឆេង។ការពិនិត្យនិងសម្រេចសេចក្តីព្រាងលើរបៀបវារៈខាងលើ នឹងធ្វើឡើងក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយនេះ៕ 

 ពាក្យគន្លឹះ  រដ្ឋសភាបោះឆ្នោត

ព័ត៌មានផ្សេងទៀត