សាលាក្រុង​ប្រកាស​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ-​១៩​

27-03-2020 2:33 pm 216

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ផ្អាក​ការផ្ដល់សេវា​រថយន្ដក្រុង​សាធារណៈ និង​សេវា​កាណូត​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​២៦ ខែមីនា​នេះ​តទៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការផ្ដល់សេវា​រថយន្ដក្រុង និង​សេវា​កាណូត ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ស្ថានការណ៍ នៃ​វីរុស​កូវី​ដ​-១៩ បាន​ធូរស្បើយ​»៕

ព័ត៌មានផ្សេងទៀត