ក្រសួងទេសចរណ៍សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជីវកម្មទេសចរណ៍

27-03-2020 2:16 pm 180

ដោយយោងតាមស្ថានភាពនៃវិបត្តិវីរុសកូរ៉ូណា ឬកូវីដ-១៩កំពុងរាតត្បាតខ្លាំង និងបន្តអូសបន្លាយកាន់តែយូរ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់អាជីវកម្មសេវាកម្មទេសចរណ៍នោះ ក្រសួងទេសចរណ៍បានសម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ដល់អាជីវកម្មទេសចរណ៍ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែមីនា បានឲ្យដឹង ថា ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់នេះ គឺចំពោះគ្រប់ប្រភេទអាជ្ញាប័ណ្ណទេសចរណ៍ ដែលផ្ដល់ដោយក្រសួងទេសចរណ៍រួមមាន៖អាជ្ញាប័ណ្ណការីទេសចរណ៍ ភ្នាក់ងារទេសចរ មគ្គុក៍ទេ្ទសចរណ៍ អ្នកបកប្រែបន្ត សណ្ឋាគារ សេវាកម្មស្នាក់នៅទេសចរណ៍ ស្ប៉ា-ម៉ាស្សាសុខភាព កីឡាទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ដឹកជញ្ជូនទេសចរ និងរមណីយដ្ឋានទេសចរណ៍។

ទន្ទឹមនឹងនេះ ប្រតិបត្តិករទេសចរណ៍ ដែលពុំទាន់មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព សូម រួសរាន់មកដាក់ពាក្យស្នើសុំ ឬបន្តអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕ 

ព័ត៌មានផ្សេងទៀត