វៀតណាម​ហាម​ការប្រមូល​ផ្ដុំគ្នា​លើសពី​២០​នាក់​ដើម្បី​ទប់ស្កាត់​វីរុស​កូវី​ដ​១៩

26-03-2020 5:06 pm 381

​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន ហ្សាន ភុក​(Nguyen Xuan Phuc) បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បត្តិ័​នេះថា រដ្ឋាភិបាល​វៀតណាម​នឹង​ហាមឃាត់​ការជួបជុំ​គ្នា​ដែល​មាន​មនុស្ស​ចាប់ពី​២០​នាក់​ឡើងទៅ រយៈពេល​២​សប្ដាហ៍ ដើម្បី​ជា​វិធានការណ៍​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​។​

​លើសពីនេះ​នាយករដ្ឋមន្ត្រី​វៀតណាម​ក៏​បាន​អំពាវនាវ​ទៅដល់​ហាង ឬ​កន្លែង​ផ្ដល់​សេវាកម្ម​ធំៗ​នៅក្នុង​ប្រទេស​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​។ បើ​គិត​មក​ទល់​ពេល​នេះ​ក្រសួង​សុខាភិបាល​វៀតណាម​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩ ចំនួន ១៤៨​ករណី​ហើយ ខណៈ​អ្នកស្លាប់​ពុំទាន់​មាន​នៅឡើយ​៕

 ពាក្យគន្លឹះ  វៀតណាមវីរុសកូវីដ១៩

ព័ត៌មានផ្សេងទៀត