ពលករខ្មែរដែលផុតសុពលភាពស្នាក់នៅថៃ នឹងត្រូវលើកលែងដល់ថ្ងៃ៣០ខែមិថុនា

26-03-2020 4:54 pm 468

បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបិទច្រកព្រំដែន ចាប់ពីថ្ងៃទី ២៦ ខែ មីនា ដល់ថ្ងៃទី៣០ ខែ មេសា ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពលករខ្មែរមួយចំនួន ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ ក្នុងប្រទេសមួយនេះ។

តែយ៉ាងណា បើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី ២៦ ខែ មីនានេះ បានឲ្យដឹងថា ចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ អស់សុពលភាព ក្រសួងការងារថៃ នឹងបន្តឲ្យស្នាក់នៅ ជាបណ្ដោះអាសន្ន ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យ លើការស្នាក់នៅលើសកំណត់។ក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ត្រូវឲ្យនិយោជកបញ្ជូនបញ្ជីឈ្មោះទៅក្រសួងឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ត្រឹមថ្ងៃទី ៣១ ខែ មីនា ដើម្បីបន្តធ្វើការជាបណ្ដោះអាសន្នបាន រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា៕ 

 ពាក្យគន្លឹះ  ពលករខ្មែរនៅថៃ

ព័ត៌មានផ្សេងទៀត