លោកហ៊ុនសែនណែនាំឲ្យមន្រ្ដីបក្សចុះចែកគ្រឿងឧបភោគបរិភោគជូនពលរដ្ឋជួបការខ្វះខាត

26-03-2020 3:32 pm 1544

លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវនិងណែនាំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលចុះមូលដ្ឋានទាំងអស់ ត្រូវចុះចែកក្រមានិងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ដោយសារការរាតត្បាតនូវវីរុសកូវីដ-១៩។

លោកហ៊ុន សែន បានណែនាំឲ្យលោកអូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកណ្ដាលអនុវត្តនូវសកម្មភាពចុះចែកក្រមា និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋមុនគេ។

អតីតមន្រ្ដីនៃអតីតគណបក្សសង្រ្គោះជាតិ បានយល់ស្របនូវការណែនាំរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនខាងលើនេះ។ ប៉ុន្តែស្នើឲ្យធ្វើសកម្មភាពនេះក្នុងក្របខណ្ឌរដ្ឋាភិបាល ដើម្បីទទួលប្រសិទ្ធភាពខ្ពស់ជាងក្របខណ្ឌគណបក្ស។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត