ក្រសួងអប់រំណែនាំឲ្យមន្ត្រីធ្វើការពីផ្ទះ រៀបចំវេនប្រចាំការនិងហាមបង្រៀនគួរ

26-03-2020 1:55 pm 313

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្រសួងអប់រំបានចេញសេចក្តីណែនាំថ្មី នូវវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ចេញនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២០ វិធានការទាំងនោះមាន៖

១ អនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមានតាមរយៈការស្គែនកាត ឬក្រយៅដៃមួយរយៈសិន។

២ គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការ និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន

៣ រាល់ការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp ជាដើម។ល។

៤ ហាមផ្តាច់មិនឲ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូនោះ៕ 

ព័ត៌មានផ្សេងទៀត