វីរុស​កូវី​ដ​១៩​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់​និង​ឆ្លង​ជាង​៤៦​ម៉ឺន​នាក់​

26-03-2020 8:52 am 239

​ចាប់តាំងពី​ផ្ទុះឡើង​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៩ មកទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩(COVID-19) បាន​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់​ហើយ និង​បាន​ឆ្លង​ដល់​មនុស្ស​ប្រមាណ​ជាង ៤៦​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​គេហទំព័រ​Worldometer នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​។​

​ក្រៅពី​តួលេខ​អ្នក​ឆ្លង​ក៏​មាន​តួលេខ​អ្នក​ដែល​បាន​ជាសះស្បើយ​ផងដែរ ក្នុងនោះ​មាន​មនុស្ស​ប្រមាណ​ជាង ១១​ម៉ឺន​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​ឆ្លង​សកល​មួយ​នេះ​។ បច្ចុប្បន្ន​វីរុស​កូវី​ដ​១៩ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាង ១៩៨​ប្រទេស និង​ដែនដី​(​មិន​រាប់​បញ្ចូល​នាវា​Diamond Princess)​។​

​សូមជម្រាបថា តំបន់​អឺរ៉ុប​បាន​ក្លាយជា​តំបន់​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ច្រើនជាងគេ ពិសេស​ក្នុង​ប្រទេស​៤ រួមមាន អ៊ីតាលី អេ​ស្ប៉ាញ បារាំង និង​សហរដ្ឋអាមេរិក​។ ដោយឡែក​សម្រាប់​តំបន់​អាស៊ី​វិញ ចិន​ដែល​ជា​ប្រភពដើម​ជំងឺ​នៅតែ​បន្ត​ឈរ​លេខ​រៀង​ទី​១​ដែល​មាន​អត្រា​អ្នក​ស្លាប់​ច្រើន​ជាង​គេ បន្ទាប់មក​មាន​អ៊ីរ៉ង់​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២៕

ព័ត៌មានផ្សេងទៀត