ព្រះអង្គម្ចាស់​Charles​របស់​អង់គ្លេស​ឆ្លង​វីរុស​កូវី​ដ​-១៩

25-03-2020 6:24 pm 223
​ព្រះអង្គម្ចាស់​ឆា​លែ​ស​(Charles)

​ព្រះអង្គម្ចាស់​ឆា​លែ​ស​(Charles)​វ័យ​៧១​ឆ្នាំ ដែល​ត្រូវជា​បុត្រា​ច្បង​របស់​ព្រះ​មហាក្សត្រីអេលី​ហ្សា​បែ​ត ទី​២(Elizabeth II) ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​រកឃើញថា​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០​។​

​បើតាម​អ្នកនាំពាក្យ​របស់​ព្រះអង្គម្ចាស់​ឆា​លែ​ស បានបញ្ជាក់​ថា ព្រះអង្គម្ចាស់​ឆា​លែស​ទើបតែ​ចេញ​រោគសញ្ញា​តិចតួច​ប៉ុណ្ណោះ ហើយ​ស្ថានភាព​សុខភាព​របស់​ព្រះអង្គ​មាន​លក្ខណៈ​ធម្មតា​នៅ​ឡើយ​។ លើសពី​នេះ​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​ព្រះ​នាង​ខា​មី​ឡា​(Camilla) ដែល​ត្រូវជា​អគ្គមហេសី​ទី​២​របស់​ព្រះអង្គម្ចាស់​ឆា​លែស​វិញ ក៏​ត្រូវបាន​ធ្វើតេស្ត​ដែរ តែ​ព្រះ​នាង​ពុំ​មាន​វិជ្ជមាន​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​នេះឡើយ​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ ព្រះបរមរាជវាំង​Clarence House របស់​អង់គ្លេស បានបញ្ជាក់​ថា ព្រះអង្គម្ចាស់​ឆា​លែ​ស និង​ព្រះ​នាង​ខា​មី​ឡា កំពុង​ត្រូវបាន​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​ភូមិ​គ្រឹះដ៏​ធំ​របស់​ម្ចាស់​ក្សត្រី​អេលីហ្សាបែត ក្នុង​ដែនដី​ស្កុត​ឡែន​ជា​បណ្ដោះអាសន្ន ដើម្បី​តាមដាន​សុខភាព​បន្ត​៕

ព័ត៌មានផ្សេងទៀត